ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅឃុំជ្រោយបន្ទាយ សរុបចំនួន ៣៦៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ស្មើនឹង ៣៦,៦តោន ក្រោមអធិបតីភាព ឯកឧត្តមស្រេង សុភាព អភិបាលរងខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម