មាតិកា
អំពីមន្ទីរ

១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត

ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ចម្ងាយពីរាជធានីភ្នំពេញ ៣៤០ គ.ម តាម​​​​ផ្លូវ​ជាតិលេខ ៧ កាត់តាមស្រុកស្នួលចម្ងាយ ២៥០ គ.ម តាមផ្លូវជាតិលេខ ៧៣ កាត់តាមស្រុកឆ្លូង ​ចម្ងាយ ២២០គ.ម។ ខេត្តក្រចេះមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងលិច​ជាប់​និង​ខេត្ត​កំពងធំ និងខេត្តកំពង់ចាម ខាងជើងជាប់និងខេត្តស្ទឹងត្រែង និងខាងត្បូងជាប់​និងខេត្តត្បូងឃ្មុំ និង​ប្រទេស​​វៀតណាម។ ខេត្តក្រចេះ ចែកចេញជា ១ក្រុង និង៥ស្រុក ដែលមាន ៥សង្កាត់ និង ៤៦ ឃុំ និង២៥៨ ភូមិ ដែល​មាន​​ផ្ទៃដីធម្មជាតិសរុប ១១ ០៩៤ គ.មមានប្រជាសរុប ១៤៧ ២៣១នាក់ ស្មើនឹង ៩៤​០៨០ គ្រួសារ ក្នុងនោះស្រី ២១០ ៨៣៧នាក់  ស្មើនឹង ៩៤ ០៨០ គ្រួសារ ក្នុងនោះស្រី ២១០ ៨៣៧ នាក់ មានដង់ស៊ីតេប្រជាជន ៣៧នាក់ ក្នុង ១គ.ម២ (យោង​តាម​តួលេខ​សាលាខេត្តក្រចេះ)។ ប្រជាពលរដ្ឋ​នៅខេត្តក្រចេះមានគ្រួសារ ៨១​% ជា​កសិករ​ពឹងផ្អែក​ទាំង​ស្រុង​លើ​វិស័យ​កសិកម្ម ដែលជា​វិស័យចម្បង​ក្នុងការទ្រទ្រង់​ជីវភាពរស់​នៅ​របស់ខ្លួន។ ក្រៅ​ពីមុខរបរកសិកម្ម​​មាន​ប្រជាពលរដ្ឋ ប្រកប​​មុខរបរ​សិប្បកម្មប្រមាណ ០,៣% មុខរបរសេវាកម្មប្រមាណ ១៨,៦% និងមុខរបរ​ផ្សេងៗ​ប្រមាណ ០,០១%។​

សណ្ឋានដីភូមិសាស្រ្តរដ្ឋបាលខេត្តក្រចេះ​​ចែកជា ពីរតំបន់គឺ៖

  • តំបន់ទំនាបដីល្បាប់តាមបណ្ដោយដងទន្លេមេគង្គ (រដ្ឋបាលស្រុកសំបូរ រដ្ឋបាលស្រុកព្រែកប្រសព្វ រដ្ឋបាល ​​ស្រុកឆ្លូង រដ្ឋបាលស្រុកចិត្តបុរី និងរដ្ឋបាលក្រុងក្រចេះ)។
  • តំបន់ខ្ពង់រាប និងដីក្រហមប៉ែកទក្សិណនៃខេត្តក្រចេះ។

ផ្អែកតាមប្រព័ន្ធក្សេត្របរិស្ថាន សណ្ឋានដីខេត្តក្រចេះចែកជាតំបន់សំខាន់ៗ មួយចំនួនដូចជា៖

  • តំបន់ទំនាបដីល្បាប់តាមដងទន្លេមេគង្គ (តំបន់ដីខ្មៅ និងល្បាយខ្សាច់)
  • តំបន់ខ្ពង់រាប (តំបន់ដីខ្មៅ ដីក្រហម និងល្បាយខ្សាច់)

២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ

មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន។មន្ទីរកសិកម្មខេត្តមានមុខងារនិងភារកិច្ចដូចតទៅ ៖

  • លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ។
  • គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការនិងវិធានការអភិវឌ្ឍវិស័យកសិកម្ម
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិករដ្ឋ
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
  • រៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក
  • ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
  • ផ្តល់ការគាំទ្រនិងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានានិងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់​បង្ការ និង​រាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងនូវបណ្តាសមាសភាព ភយន្តរាយ​ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន
  • ធ្វើជាដៃគូដ៏ល្អនិងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានាអង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ។

៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ

មានខណ្ឌ ការិយាល័យជំនាញចំណុះឱ្យមន្ទីរ និងកសិកម្មស្រុកក្រុង ដូចខាងក្រោម៖
      ១. ការិយាល័យរដ្ឋបាល បុគ្គលិក
      ២. ការិល័យផែនការ គណនេយ្យ
      ៣. ការិយាល័យនីតិកម្មកកសិកម្ម
      ៤. ការិយាល័យផលិតកម្ម និងបសុព្យាបាល
      ៥. ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
      ៦. ការិយាល័យផ្សព្វផ្សាយកសិកម្ម
      ៧. ការិយាល័យគ្រឿងយន្តកសិកម្ម
      ៨. ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
      ៩. ការិយាល័យកសិឧស្សាហកម្ម
      ១០. ការិយាល័យកៅស៊ូ
      ១១. ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ
           ១១.១. ផ្នែករដ្ឋបាលព្រៃឈើក្រចេះ
           ១១.២. ផ្នែករដ្ឋបាលព្រៃឈើឆ្លូង
           ១១.៣. ផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ
           ១១.៤. សង្កាត់រដ្ឋបាលព្រៃឈើទាំង១៣
      ១២. ខណ្ឌរដ្ឋបាលជលផលក្រចេះ
           ១២.១. ផ្នែករដ្ឋបាលជលផលកាំពី
           ១២.២. ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ
           ១២.៣.សង្កាត់រដ្ឋបាលជលផលទាំង៥។

៤. រចនាសម្ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសចេះ

 

ចំនួនអ្នកចូលទស្សនា
Flag Counter