មាតិកា
ក្រចេះ ៖ពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅឃុំព្រែកប្រសព្វ និងឃុំសោប
ចេញ​ផ្សាយ ១១ តុលា ២០២៤
145

លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ២ឃុំ ១៨ភូមិ នៃស្រុកព្រែកប្រសព្វក្នុងនោះមាន ឃុំព្រែកប្រសព្វ និងឃុំសោប សរុបចំនួន  ៩៥៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ស្មើនឹង ៩៥,៦តោន ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុន្នីអភិបាលរងខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter