ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានចូលរួមពិធីចែកស្រូវពូជ ដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ចំនួនបួនឃុំរួមមាន៖
-ឃុំពង្រ ចំនួន ២២២គ្រួសារ
-ឃុំខ្សាច់អណ្ដែត ២៤៦គ្រួសារ
-ឃុំឆ្លូង ១៤៣គ្រួសារ
-ឃុំហាន់ជ័យ ២៣៦គ្រួសារ
ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ក្រោមអធិបតីភាពឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម