ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី ចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៦ឃុំ ២៧ភូមិ នៃស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងនោះមាន ឃុំថ្មអណ្តើក ឃុំដារ ឃុំកន្ទួត ឃុំថ្មី ចង្ក្រង់ និងឃុំថ្មគ្រែ សរុបចំនួន ១៣៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ស្មើនឹង ១៣៧,៥តោន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម