មាតិកា
ក្រចេះ ៖លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅស្រុកសំបូរ
ចេញ​ផ្សាយ ០៨ តុលា ២០២៤
111

ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៤ ឃុំ ក្នុងស្រុកសំបូររួមមាន : 
      -ឃុំសំបូរ ១៨ គ្រួសារ
      -ឃុំសណ្តាន់ ៤២ គ្រួសារ
      -ឃុំវឌ្ឍន: ៣០ គ្រួសារ
      -ឃុំកំពង់ចាម ២ គ្រួសារ
     សរុប ៩២ គ្រួសារ ដោយមួយគ្រួសារទទួលបានពូជស្រូវ ១០០ គីឡូក្រាម ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាល
នៃគណៈអភិបាលខេត្តក្រចេះ នៅបរិវេណវត្តសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter