នៅរសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសម្របសម្រួល និងចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៤ឃុំ ២២ភូមិ នៃស្រុកចិត្របុរីក្នុងនោះមាន ឃុំគោលាប់ ឃុំសំបុក ឃុំបុសលាវ និងឃុំកោះច្រែង ខេត្តក្រចេះ សរុបចំនួន ៩៩៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ស្មើនឹង ៩៩,៤តោន ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម