មាតិកា
ក្រចេះ ៖ការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម របស់ការិយាល័យនីតិកម្មកសិកម្ម នៅរដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ
ចេញ​ផ្សាយ ០១ សីហា ២០២៤
423

ថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម របស់ការិយាល័យនីតិកម្មកសិកម្ម នៅរដ្ឋបាលស្រុកឆ្លូង ឃុំព្រែកសាម៉ាន់ និងឃុំឆ្លូង ខេត្តក្រចេះ។​ ជាលទ្ធផលទទួលបាន គឺត្រួតពិនិត្យបានចំនួន ០៥ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់ អាជីវករទាំងអស់ដូចខាងក្រោម៖

  • ណែនាំអោយអាជីករត្រូវឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារៈកសិកម្ម ចំនួន ០១ដេប៉ូ។
  • ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  • ផ្សព្វផ្សាយលិខិតលេខ ១០១ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារៈកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter