មាតិកា
ក្រចេះ ៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការរបស់មន្ទីរកសិកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
ចេញ​ផ្សាយ ២៩ កក្កដា ២០២៤
392

ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ១៤រូប ក្រោមអធិបតីយភាពលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ការិយាល័យជំនាញទាំង១០ ព្រមទាំងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល សរុបចំនួន ៤១នាក់ ស្រី ០៥នាក់។ កម្មវិធីនេះ ប្រារព្ធធ្វើនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter