ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ ស្តីពី ការពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានការងាររបស់មន្ត្រីរាជការ ជាមួយក្រុមការងារមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ការិយាល័យជំនាញទាំង១០ ព្រមទាំងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល មន្រ្តីនិងមន្រ្តីកិច្ចសន្យាក្រោមឳវាទ សរុបប្រមាណ ១០១នាក់ ស្រី ១៦នាក់។ កម្មវិធីនេះ ប្រារព្ធធ្វើនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម