មាតិកា
ក្រចេះ ៖ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះពិនិត្យវត្តមានដង្កូវហ្វូងស៊ីបំផ្លាញដំណាំនិងផ្សព្វផ្សាយនូវវិធានការការពារ និងកម្ចាត់ នៅភូមិគោលាប់ ក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ២៧ មិថុនា ២០២៤
515

ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានសហការជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះពិនិត្យវត្តមានដង្កូវហ្វូងស៊ីបំផ្លាញដំណាំនិងផ្សព្វផ្សាយនូវវិធានការការពារ និងកម្ចាត់ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាកសិករ នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី និងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter