មាតិកា
ក្រចេះ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារ និងការកម្ចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៤ មិថុនា ២០២៤
169

ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក សំ សំអាង លោក លាង ពន្លឺ និងលោក ឃី ចាន់ណូ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកអូរគ្រៀងសែនជ័យ លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំបូរ លោកមេឃុំ មេភូមិ បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារ និងការកម្ចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបចំនួន ៩៥នាក់ ស្រី្ត ៣៧នាក់។ ក្នុងនោះសកម្មភាពចុះអប់រំផ្សព្វផ្សាយពីវិធានការសំខាន់ៗ មានដូចខាងក្រោម៖

  • វិធានការការពាររួមមាន៖
  1. ការជីកចង្អូរស្ទាក់កម្ចាត់ដោយដាក់ផេះ ឬកន្ទក់ក្នុងចង្អូរ
  2. ពន្លិចទឹកក្នុងស្រែឲផុតចុងស្រូវរយៈពេលពី ២-៣ថ្ងៃ
  3. ធ្វើការសំអាតស្មៅក្នុងស្រែ និងតាមភ្លឺស្រែ
  • វិធានការកម្ចាត់៖ ណែនាំកសិករផលិតអន្ទាក់ជូផ្អែមដើម្បីចាប់ពពួកមេអំបៅ និងបាញ់ថ្មាំកសិកម្មដែលមានលក់លើទីផ្សារដូចជា ថ្នាំដែលមានធាតុសកម្ម CypermethrinCarbaril 
ចំនួនអ្នកចូលទស្សនា
Flag Counter