មាតិកា
ក្រចេះ៖ សកម្មភាពរបស់ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ
ចេញ​ផ្សាយ ១២ មិថុនា ២០២៤
243

ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្មរបស់ការិយាល័យនីតិកម្មកសិកម្ម នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជាលទ្ធផលទទួលគឺត្រួតពិនិត្យបានចំនួន ០៤ ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម៖

  •   ណែនាំអោយអាជីវករត្រូវឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារៈកសិកម្ម ចំនួន ០៣ ដេប៉ូ។
  •  ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក ស្តីពី ការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំ កសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  •   ផ្សព្វផ្សាយលិខិតលេខ ១០១ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយនូវសម្ភារៈកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter