មាតិកា
ក្រចេះ៖ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងរំលាច ក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ ឧសភា ២០២៤
346

ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមសហការជាមួយមន្ត្រីជលផលនៃនាយកដ្ឋាននីតិកម្ម រដ្ឋបាលជលផល ក្រុមប្រឹក្សាសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងសហគមន៍នេសាទរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងរំលាច ក្រុងក្រចេះ ខេត្តក្រចេះ ដោយរុះរើ បំផ្លាញចោល និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន ៖

  • របាំងព្រួលស្បៃម៉ុង ចំនួន ២៥របាំង មានប្រវែង ១៥០០ម៉ែត។ 
  • លូស្បៃម៉ុងចំនួន ២៥មាត់លូ។
  • បង្គោលចម្រឹងឫស្សី ចំនួន ១៥០ដើម។

 បន្ទាប់មកមន្រ្តីជំនាញបានធ្វើការចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ សរុបប្រមាណ ១៥គក្រ។ វត្ថុតាងនៃបទល្មើសទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅនឺងចំណុចមាត់បឹង។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter