ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង១៣ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងតំណាងការិយាល័យជំនាញនៅក្រោមឱវាទរបស់មន្ទីរ សរុបចំនួន ២៩នាក់ ស្រី ០២នាក់។ ដែលកិច្ចប្រជុំនេះប្រព្រឹទ្ធធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម