ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ លើកទី១១៣ ក្រោមប្រធានបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ក្នុងគោលបំណងរំលេចពីសក្តានុពលនិងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពឆ្លើយតបទៅនឹងការវិវត្តរបស់សង្គមឌីជីថលនាពេលសព្វថ្ងៃ។ ប៉ុន្តែបើការប្រើប្រាស់នោះខ្វះការពិចារណា និងមានសេចក្តីលោភលន់វាអាចធ្លាក់ទៅក្នុងអន្ទាក់ឆបោកតាមប្រព័ន្ធអនឡាញវិញ។ សូមគោរពជូនពរនារី រតនៈទាំងអស់សូមសមប្រកបទៅដោយសម្រស់ស្រស់ស្អាត ឆ្លាតវាងវៃ សុខភាពល្អ សំណាងល្អ និងជាកម្លាំងចលករក្នុងការជួយអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម