មាតិកា
ក្រចេះ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២៤
291

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង១៣ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងតំណាងការិយាល័យជំនាញក្រោមឱវាទរបស់មន្ទីរ សរុបចំនួន ៣០នាក់ ស្រី០១នាក់។ កម្មវិធីប្រព្រឹទ្ធធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter