មាតិកា
ក្រចេះ៖ កសិករភូមិភាគឦសានខេត្តក្រចេះចំនួន ៣ រូប ក្នុងឆ្នាំ ២០២៤ ទទួលបានវិញ្ញាបនបត្រ "ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)"
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៤
394

ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សូមចូលរួមអបអរសាទរដល់កសិករភូមិភាគឦសានខេត្តក្រចេះ។
  កសិករភូមិភាគឦសានខេត្តក្រចេះចំនួន ៣ រូប ក្នុងឆ្នាំ ២០២៤ ទទួលបានវិញ្ញាបនបត្រ "ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)" ដែលបញ្ជាក់ការទទួលស្គាល់ចម្ការ និងការដាំដុះបន្លែដែលអនុវត្តតាមគោលការណ៍កសិកម្មល្អកម្ពុជា (CamGAP) ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។ 
សូមចូលរួមគាំទ្រកសិផលរបស់កសិករភូមិភាគឦសានទាំងអស់គ្នា ដើម្បីសុខភាពយើង!

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter