មាតិកា
ក្រចេះ៖ សកម្មភាពរបស់ការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវប្រាំងដែលទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកែង ខេត្តក្រចេះ
ចេញ​ផ្សាយ ២៥ មករា ២០២៤
450

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយអាជ្ញាធរឃុំជ្រោយបន្ទាយចំនួន ២រូប និងថ្នាក់ដឹកនាំសហគមន៍ប្រើប្រាស់ទឹកចំនួន ២រូប ដើម្បីចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវប្រាំងដែលទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ដែលស្ថិតនៅក្នុងភូមិកែង (ចំណុចទំនប់បឹងខ្នាយរមាស) ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

     + ជាលទ្ធផលទទួលបានគឺៈ
     - ដំណាំស្រូវដែលទទួលរងផលប៉ះពាល់ ជាដំណាំស្រូវប្រាំងលើកទី១ នៅលើផ្ទៃដី សរុបប្រមាណ ៥៦០ ហិចតា ស្មើនឹង ២២៤ គ្រួសារ ក្នុងនោះមាន÷
          - វគ្គចេញផ្កាប្រមាណ ៥៦ ហិចតា ស្មើនឹង ២២គ្រួសារ។
          - វគ្គស្រូវផើមប្រមាណ ៥០៤ ហិចតា ស្មើនឹង ២០២គ្រួសារ។
   មន្ទីរធនធានទឹកកំពុងសិក្សា និងដាក់ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង និងប្រេងមួយចំនួន ដើម្បីបូមទឹកពីបឹងខ្នាយរមាស បញ្ចូលក្នុងប្រឡាយមេ (ប្រឡាយបឹងខ្នាយរមាស) ចម្ងាយប្រមាណ ៥០ម៉ែត្រ ដើម្បីអោយកសិករមានលទ្ធភាពបូមបន្តចូលស្រែរៀងៗខ្លួន។

        

ចំនួនអ្នកចូលទស្សនា
Flag Counter