មាតិកា
ក្រចេះ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចូលរួមជាគណៈអធិបតី ក្នុងពិធីចែកទូកម៉ាសុីនមានល្បឿនលឿន ជូនដល់ឆ្មាំទន្លេនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១៨ មករា ២០២៤
222

ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ តំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមជាគណៈអធិបតី ក្នុងពិធីចែកទូកម៉ាសុីនមានល្បឿនលឿន អាវពោង អាវភ្លៀង គូម (ពិលធំ) និងទូរស័ព្ទ SMARTPHONE ដែលគាំទ្រថវិកាដោយប្រទេសអូស្ត្រាលីតាមរយៈអង្គការ WWF ជូនដល់ឆ្មាំទន្លេនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងចំនួន ០៥ប៉ុស្តិ៍ (ខេត្តក្រចេះចំនួន ០៣ប៉ុស្តិ៍ ខេត្តស្ទឹងត្រែងចំនួន ០២ប៉ុស្តិ៍) និងសហគមន៍នេសាទចំនួន១០ (ខេត្តក្រចេះចំនួន ០៥សហគមន៍ និងខេត្តស្ទឹងត្រែងចំនួន ០៥សហគមន៍)។ ពិធីនេះមានអ្នកអញ្ជើញចូលរួមសរុបចំនួន ៣៤នាក់ ស្រី០៥នាក់។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter