មាតិកា
ក្រចេះ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
ចេញ​ផ្សាយ ១២ មករា ២០២៤
377

ថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង១៣ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងក្រចេះ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងតំណាងការិយាល័យជំនាញក្រោមឱវាទរបស់មន្ទីរ សរុបចំនួន ៤៤នាក់ ស្រី០២នាក់។ កម្មវិធីប្រព្រឹទ្ធធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter