មាតិកា
ក្រចេះ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
ចេញ​ផ្សាយ ១២ ធ្នូ ២០២៣
301

ថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត។ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង១៣ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែក លោកស្រីប្រធាន និងតំណាងការិយាល័យជំនាញក្រោមឱវាទរបស់មន្ទីរ សរុបចំនួន៣៦នាក់ ស្រី៣នាក់។ កម្មវិធីប្រព្រឹទ្ធធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter