មាតិកា
ក្រចេះ៖ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ចុះពិនិត្យមើលដំណាំស្រូវដែលបានដាំដុះស្តារឡើងវិញ របស់ប្រជាកសិករ ស្ថិតនៅឃុំខ្សាច់អណ្តែត ឃុំពង្រ និងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៣
271

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានចូលរួមដំណើរជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដើម្បីចុះពិនិត្យមើលដំណាំស្រូវដែលបានដាំដុះស្តារឡើងវិញ របស់ប្រជាកសិករដែលទទួលរងការខូចខាតពីគ្រោះទឹកជំនន់ហើយមានលទ្ធភាពស្តារឡើងវិញ ក្រោយពីទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល ដែលបានចែកជូន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដែលស្ថិតនៅឃុំខ្សាច់អណ្តែត ឃុំពង្រ និងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលស្រុកឆ្លូង លោក លោកស្រីមេឃុំទាំងបី និងសហការីជាច្រើនរូប។ ជាលទ្ធផលសង្កេតឃើញថាស្រូវរបស់ប្រជាកសិករមានការដុះលូតលាស់ល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter