មាតិកា
ក្រចេះ៖ សកម្មភាពរបស់ការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម របស់ការិយាល័យនីតិកម្មកសិកម្ម នៅរដ្ឋបាលស្រុកចិត្របុរី ក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២៣
202

ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្មរបស់ការិយាល័យនីតិកម្មកសិកម្ម នៅរដ្ឋបាលស្រុកចិត្របុរី ក្រុងក្រចេះ ខេត្តក្រចេះ។

លទ្ធផលត្រួតពិនិត្យបានចំនួន ០៣ ដេប៉ូ ហើយក្រុមមន្រ្តីជំនាញបានធ្វើការណែនាំដល់ អាជីវករទាំងអស់ដូចខាងក្រោម៖

  • ណែនាំអោយអាជីវករត្រូវចូលរួមសិក្សាឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារកសិកម្ម ចំនួន ០២ ដេប៉ូ។
  • ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  • ផ្សព្វផ្សាយលិខិតលេខ ១០១ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter