មាតិកា
ក្រចេះ ៖ពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មដំណាំពោតសម្រាប់កសិករ នៅមជ្ឍមណ្ឌលផ្សព្វផ្សាយកសិកម្ម ខេត្តក្រចេះ
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២៣
266

នៅរសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មដំណាំពោតសម្រាប់កសិករ របស់គម្រោង “ការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា” ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (DEAFF) និងបានសហការជាមួយសាកលវិទ្យាល័យជាតិហានយ៉ុង (HNU) នៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតំបន់ខ្ពង់រាបខេត្តក្រចេះ ស្ថិតនៅក្នុងភូមិសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 

-សមាសភាពអ្នកចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល៖
កសិករអញ្ជើញមកពីស្រុកនានានៅក្នុងខេត្តក្រចេះ ដែលមានចំនួន ៣១នាក់ ស្រី២១នាក់។
ក្នុងវគ្គនេះមជ្ឍមណ្ឌលបានបញ្ចូលនូវមុខវិជ្ជាផ្សេងទៀតរួមមាន៖
១. ផលិតកម្មដំណាំពោត
២. បច្ចេកទេសក្រោយប្រមូលផល និងទីផ្សារកសិកម្ម
៣. ការប្រើប្រាស់គ្រឿងយន្តកសិកម្ម
៤. មូលដ្ឋានគ្រឹះនៃជីជាតិដី
៥. ការផ្សព្វផ្សាយកសិកម្ម និងសហគ្រិនភាពកសិកម្ម។
-គោលបំណងវគ្គបណ្តុះបណ្តាលគឺ៖
ពង្រឹងសមត្ថភាព និងផ្ទេរបច្ចេកទេស លើផលិតកម្មដំណាំផលិតកម្មដំណាំពោត និងបច្ចេទេសផ្សេងទៀតដល់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter