មាតិកា
ក្រចេះ៖ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
ចេញ​ផ្សាយ ១៧ តុលា ២០២៣
519

ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ថ្នាក់ដឹកនាំមន្ទីរបានសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣  ក្រោមប្រធានបទ “ទឹកជាជីវិត ទឹកជាអាហារ យើងមិនទុកឱ្យនរណាម្នាក់អត់អាហារឡើយ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេឃុំ លោកមេភូមិពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ចូលរួមសរុបប្រមាណ ៣០០នាក់។
ក្នុងកម្មវិធីនេះ ក៏មានចែកជូនស្រូវពូជ ពូជបន្លែ កូនឈើប្រណិត និងហូបផ្លែ ដល់កសិករ ព្រមទាំងមានស្តង់តាំងពិព័រណ៍បង្ហាញផលិតផលកសិកម្ម និងផលិតផលកែច្នៃពីផលិតផលកសិកម្មប្រមាណ ១៥ ស្តង់ ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង ៦ មានដូចជា៖ ក្រចេះ មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងត្បូងឃ្មុំ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter