មាតិកា
ក្រចេះ ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បាននាំយកស្រូវពូជចែកជូនដល់ប្រជាកសិករចំនួន ៥ស្រុក ដែលទទួលរងការខូចខាតពីគ្រោះទឹកជំនន់
ចេញ​ផ្សាយ ១០ តុលា ២០២៣
361

ព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអមដំណើរ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តក្រចេះ លោកអភិបាលក្រុង ស្រុក បាននាំយកស្រូវពូជចែកជូនដល់ប្រជាកសិករតាមគោលដៅរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន ២៣ ឃុំ សង្កាត់ នៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ ចំនួន ៤៣៥ គ្រួសារ មានផ្ទៃដីសរុបស្មើនឹង ៣៩៦ ហិកតា ដែលទទួលរងការខូចខាតពីគ្រោះទឹកជំនន់ហើយមានលទ្ធភាពស្តារឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវពូជស្រូវសរុបចំនួន ៤៣.៥ តោន ជូនប្រជាកសិករទទួលរងផលប៉ះពាល់ទៅតាមទំហំដីដែលពួកគាត់មាន។ ប្រជាសិករទទួលផលរងប៉ះពាល់ ដែលបានទទួផលស្រូវពូជពីរាជរដ្ឋាភិបាលតាមក្រុង ស្រុកមានដូចខាងក្រោម៖
  ១. ក្រុងក្រចេះ៖ មានចំនួន ៣ សង្កាត់ មាន ២២ គ្រួសារ ស្រូវពូជចែកជូនសរុប ២,២ តោន។
  ២. ស្រុកចិត្របុរី៖ មានចំនួន ៤ ឃុំ មាន ៣១១ គ្រួសារ ស្រូវពូជចែកជូនសរុប ៣១,១ តោន។
  ៣. ស្រុកសំបូរ៖ មានចំនួន ២ ឃុំ មាន ១៨ គ្រួសារ ស្រូវពូជចែកជូនសរុប ១,៨ តោន។
  ៤. ស្រុកព្រែកប្រសព្វ៖ មានចំនួន ៧ ឃុំ មាន ៤៣៥ គ្រួសារ ស្រូវពូជចែកជូនសរុប ៤៣,៥ តោន។
  ៥. ស្រុកឆ្លូង៖  មានចំនួន ៧ 
ឃុំ មានចំនួន ៤០០ គ្រួសារ ស្រូវពូជចែកជូនសរុប ៤០ តោន។ 

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

 
ចំនួនអ្នកចូលទស្សនា
Flag Counter