មាតិកា
ក្រចេះ ៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៩ខែ និងទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្មខេត្តក្រចេះ
ចេញ​ផ្សាយ ០៣ តុលា ២០២៣
268

ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៩ខែ និងទិសដៅអនុវត្តបន្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ស្រី ២នាក់ ដែលមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង ១៣ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែករដ្ឋបាលជលផលទាំង២ លោកនាយសង្កាត់រដ្ឋបាលជលផលទាំង៥ លោកស្រីប្រធាន ឬតំណាងការិយាល័យជំនាញក្រោមឳវាទរបស់មន្ទីរ លោកប្រធាន ឬតំណាងការិយាល័យ គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង៦ និងលោកប្រធាន ឬ តំណាងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ គោលសំខាន់ៗដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំមានដូចខាងក្រោម៖
១. បណ្តាការិយាល័យ និងខណ្ឌទាំងពីររាយការណ៍សង្ខេបពីលទ្ធផល និងបញ្ហាប្រឈមរយៈពេល ៩ខែ
២. ពិនិត្យលើភារកិច្ចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ 
៣. មតិបូកសរុប និងទិសដៅអនុវត្តបន្ត។

កម្មវិធីប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter