មាតិកា
ក្រចេះ ៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្មខេត្តក្រចេះ
ចេញ​ផ្សាយ ២៨ កក្កដា ២០២៣
360

ថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីនៃការិយាល័យជំនាញទាំង១០ ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ ស្រ្តី ២នាក់។ កម្មវិធីប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter