ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី ការិយាល័យជំនាញទាំង១០ ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ ស្រ្តី ១នាក់។ កម្មវិធីប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្មខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម