ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល លោក នាក់ សុខភា និងលោក ស្រុី ពិសី មន្រ្តីជំនាញនៃការិយាល័យ សហការជាមួយអាជ្ញាធរភូមិនិងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំង ដុំពកសត្វគោក្របីជូនដល់ប្រជាពលរដ្ឋ នៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានសរុបចំនួន ៤១២ក្បាល។ បន្ទាប់មកមន្រ្តីជំនាញបានណែនាំប្រជាពលរដ្ធ អោយយល់ដឹងពីជំងឺដុំពកសត្វគោក្របី និងផ្តល់វ៉ាក់សាំងទុកអោយភ្នាក់ងារសុខភាពភូមិ សំរាប់ចាក់បន្តចំនួន ៥០០ ដូសបន្ថែមទៀត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម