មាតិកា
ក្រចេះ៖ សកម្មភាពរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នាំយកនូវអាវភ្លៀងចែកជូនក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តក្រចេះ
ចេញ​ផ្សាយ ២៣ ឧសភា ២០២៣
182

នៅរសៀលថ្ងៃអាទិត្យ ២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំយកនូវអាវភ្លៀងចំនួន ៤៤អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ចែកជូនក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង១១ប៉ុស្តិ៍ ដើម្បីប្រើប្រាស់នៅក្នុងរដូវវស្សានេះ។

នាឱកាសនោះដែរ លោកប្រធានមន្ទីរក៏បានធ្វើការសំណេះសំណាល ណែនាំដល់បងប្អូនឆ្មាំទន្លេធ្វើយ៉ាងណាត្រូវប្រឹងប្រែងបន្ថែមទៀតសម្រាប់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រង និងការពារសត្វផ្សោតប្រកបដោយប្រសិទ្ធភាព។ លោកប្រធានក៏បានធ្វើការផ្តាំផ្ញើអោយក្រុមឆ្មាំទន្លេទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅពេលចុះល្បាតតាមដងទន្លេមេគង្គ ពិសេសនៅពេលយប់។ ព្រោះថារដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ស្ទើរាល់ថ្ងៃហើយលាយឡំនឹងខ្យល់កន្រ្តាក់ផងដែរ ពិសេសទៀតនោះគឺត្រូវប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងជនប្រព្រឹត្តបទល្មើសជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter