ថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ប្រចាំខែមេសា ឆ្នាំ២០២៣ និងលើកទិសដៅបន្ត សម្រាប់ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រ្តី ៣នាក់។ កម្មវិធីប្រព្រឹទ្ធធ្វើឡើងនៅសាលាប្រជុំមន្ទីរកសិកម្មខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម