មាតិកា
ក្រចេះ៖ ទិវាច្រូតស្រូវពូជចំបុីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)
ចេញ​ផ្សាយ ០៦ មេសា ២០២៣
239

ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ បានចូលរួមកម្មវិធីទិវាច្រូតស្រូវពូជចំបុីស៧០ បង្ហាញដើម្បីផ្សព្វផ្សាយពូជស្រូវចំបុីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមអធិបតិភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

កម្មវិធីចាប់ផ្តើមពីសកម្មភាពនៅទីវាល ឯកឧត្តមរដ្ឋមន្ត្រី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្មនិងឯកអគ្គរាជទូតអូស្ត្រាលី បានចុះច្រូតប្រមូលផលស្រូវចំបុីស៧០ ក្នុងស្រែបង្ហាញនៃវិទ្យាស្ថាន CARDI ហើយបោកបែនយកគ្រាប់ ដាល់អំបុក ការធ្វើនិងវិធីដុតក្រឡាន។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីវាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលទ្ធផលនៃកិច្ចសហការល្អនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ជាពិសេសគម្រោងក្នុងវិស័យកសិកម្ម ក្នុងការជំរុញវិស័យស្រូវអង្ករនៅកម្ពុជា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter