ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល បានចុះបាញ់ថ្នាំសំលាប់មេរោគតាមខ្នងផ្ទះរបស់កសិករចិញ្ចឹមមាន់ ចំនួន ១០គ្រួសារ នៅភូមិអញ្ចាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលមានគ្រួសារសរុបចំនួន ១៥៨គ្រួសារ។
មន្រ្តីជំនាញបានធ្វើការណែនាំពីគ្រោះថ្នាក់នៃជំងឺឆ្លងផ្តាសាយបក្សី ដល់កសិករចំនួន ៦គ្រួសារ រស់នៅផ្តុំគ្នាដែលមានមាន់សរុប ១៩៨ក្បាល ងាប់ចំនួន ១១៤ក្បាល និងនៅឈឺបន្ត ៨៤ក្បាល តាំងពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ មានដូចជា៖
១-សួន សោន មានមាន់ចំនួន ១៥ក្បាល ងាប់ ៩ក្បាល។
២-យ៉ន ឌីន មានមាន់ចំនួន ៨ក្បាល ងាប់ ៣ក្បាល។
៣-ម៉ប់ អន មានមាន់ចំនួន ៣០ក្បាល ងាប់ ២៧ក្បាល។
៤-ហ៊ាន យេន មានមាន់ចំនួន ៧០ក្បាល់ ងាប់ ៦០ក្បាល។
៥-បុង សារឿ មានមាន់ចំនួន ១៥ក្បាល ងាប់ ៥ក្បាល។
៦-ហ៊ីម តក់ មានមាន់ចំនួន ៦០ក្បាល ងាប់ ១០ក្បាល។
ហើយការិយាល័យបានធ្វើការយកសំណាកមាន់ឈឺនិងងាប់ចំនួន ៣ក្បាល ទៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ពីជំងឺឆ្លងសត្វ និងមានវិធានការបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម