ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក សៀន គិន អនុប្រធានមន្ទីរ លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្រ្តីជានារីចំនួន ១៥នាក់ បានចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតិភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដែលមានការអញ្ជើញចូលរួមពីថ្នាក់នាំ កងកម្លាំង និងមន្រ្តីរាជការមកពីអង្គភាពជុំវិញខេត្ត និងអជីវករជានារី ចំនួនសរុប ៤៥០នាក់ អង្គកម្មវីធីទាំងមូលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម