មាតិកា
ក្រចេះ៖ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះត្រួតពិនិត្យបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៣
232

ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដឹកនាំដោយ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលកាំពី និងមន្ត្រីខណ្ឌរដ្ឋបាលជលផល រួមសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្តាល និងសហគមន៍នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន:
- លបប្រើស១០០ (លបកន្ទុយកណ្តុរ) ចំនួន ៧២វង់ មានប្រវែង ២,៧៥០ម៉ែត្រ 
- បង្រ្គោលចម្រឹងឫស្សីឃ្លៃចំនួន ១៤៤ដើម 
  វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter