មាតិកា
ក្រចេះ៖ សិក្ខាសាលាឆ្លុះបញ្ចាំង និងឈ្វេងយល់ប្រចាំឆ្នាំរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅសណ្ឋាគាសុខាល័យអង្គរ ខេត្តសៀមរាប
ចេញ​ផ្សាយ ១២ មករា ២០២៣
195

ថ្ងៃអង្គារ ៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំង និងឈ្វេងយល់ប្រចាំឆ្នាំរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project-CASDP) ត្រូវបានរៀបចំឡើងនៅសណ្ឋាគាសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងធនធានទឹក និងឧត្តុនិយម តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១៣ តំណាងមន្ទីរធនធានទឹក និងឧត្តុនិយមចំនួន៧ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទចំនួន៧ និងវិស័យឯកជន សរុបចំនួន ១៤៤ នាក់។ សិក្ខាសាលានេះ មានគោលបំណង៖

១.សិក្សាស្វែងយល់ពីការអនុវត្តល្អពីការអនុវត្តគម្រោងផ្សេងៗទៀត ស្តីពី ការផ្សារភ្ជាប់ទីផ្សារ ការផ្គត់ផ្គងទឹក និងសហគមន៍កសិកម្មដែលផ្តល់ឥណទានដោយ PFLS ។

២.លើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងអំពីគម្រោង CASDP និងបង្កើតឧត្តមគតិរបស់គម្រោងដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

៣.ពិភាក្សា និងដោះស្រាយបញ្ហា និងការប្រឈមនានារបស់គម្រោង និងកំណត់ដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីជំរុញគម្រោងឲ្យដំណើរការទៅមុខ ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធនានា។

៤.ចែករំលែកបទពិសោធន៍ជាក់ស្តែងលើការងារអភិវឌ្ឍន៍កសិកម្មពីប្រទេស ហូឡង់។

៥.រៀបចំផែនការបន្ត ដើម្បីតាមដានការអនុវត្តនៅក្នុងការឆ្លុះបញ្ចាំងប្រចាំឆ្នាំបន្ទាប់។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter