មាតិកា
ក្រចេះ៖ កិច្ចប្រជុំពិភាក្សា ស្ដីពី ការដាក់ចេញនូវវិធានការទប់ស្កាត់ និងពង្រឹងការការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅសាលប្រជុំសាលាខេត្តក្រចេះ
ចេញ​ផ្សាយ ១០ មករា ២០២៣
235

ថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣  លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក  ម៉ុក  ពន្លក  នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  លោក  បែន  ប៊ុណ្ណារ៉ាវុធ  នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ  និងលោក  អ៊ូ  សុវណ្ណារ៉ា  នាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពី ការដាក់ចេញនូវវិធានការទប់ស្កាត់ និងពង្រឹងការការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំង និងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប នៅសាលប្រជុំសាលាខេត្តក្រចេះ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter