មាតិកា
ក្រចេះ៖ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ០៩ ធ្នូ ២០២២
165

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖

  • លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលស្រុកព្រែកប្រសព្វ នៅសាលប្រជុំសាលាស្រុកព្រែកប្រសព្វ។
  • ពេលរសៀល លោក ម៉ុក ពន្លក បានចូលរួមប្រជុំតាមអនឡាញ (Zoom Meeting) ជាមួយនាយកដ្ឋានអភិរក្សជលផល អង្គការ WWF និងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ទាក់ទងនឹងការរៀបចំកិច្ចប្រជុំគណ:កម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មការ។
  • លោក  បែន  ប៊ុណ្ណារ៉ាវុធ  នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ  បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការគ្រប់គ្រងជលផលទឹកសាប និងផែនការត្រួតពិនិត្យ និងអធិការកិច្ចជលផលនៅសណ្ឋាគាររីចេនស៊ុអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
  • លោក អុី សាណារ៉ុថ នាយសង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួមធ្វើសំណាកត្រីជាមួយរដ្ឋបាលជលផល នៅអគារពិសោធន៍ នៃរដ្ឋបាលជលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter