ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
- លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រិត្យលេខ១៦៨ អនក្រ.បក ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រិត្យលេខ១០៨ អនក្រ.បក ស្ដីពី វិធានការ និងនិតិវិធីនៃការធ្វេីអធិការកិច្ចហិរញ្ញវត្ថុ នៅសាលប្រជុំមេគង្គសាលាខេត្ត៕
- លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមសិក្សា អង្កេតសត្វផ្សោត និងប្រភេទត្រី តាមដងទន្លេមេគង្គ ដោយចាប់ពី៖
- ពីទីរួមខេត្តក្រចេះ ដល់ ស្រុកក្រូចឆ្មារ
- ស្រុកក្រូចឆ្មារ ដល់ ស្ពានព្រែកតាម៉ាក់
- ស្ពានព្រែកតាម៉ាក់ ដល់ កោះប្រាក់ ខេត្តកណ្តាល និងត្រឡប់ពី កោះប្រាក់មក ចំនុចស្ពានព្រែកតាម៉ាក់វិញ
- បន្តចេញពីចំណុចស្ពានព្រែកតាម៉ាក់ ដល់ទីរួមខេត្តកំពង់ចាម ។
- លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការគ្រប់គ្រងជលផលទឹកសាប និងផែនការត្រួតពិនិត្យ និងអធិការកិច្ចជលផល នៅសណ្ឋាគាររីចេនស៊ុអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប ។
- លោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី លោក ឈីវ ថាត នាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និង លោក
- គង់ រិទ្ធី បានដឹកនាំឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កែងប្រាសាទ ប៉ុស្តិ៍ពាក់វែក ប៉ុស្តិ៍កោះផ្តៅ ប៉ុស្តិ៍ទន្សោងធ្លាក់ និងសហគមន៍នេសាទព្រែកគ្រៀង ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល តាមដងទន្លេ តំបន់អភិរក្សសត្វផ្សោត ចំណុចឃុំកំពង់ចាម ឃុំវឌ្ឍនៈ និងឃុំសំបូរ ស្រុកសំបូរ បានដកហូតឧបករណ៍នេសាទមង ចំនួន ០៨ត្បូង ប្រវែង ៣៨០ម៉ែត្រ ក្រឡា ១២ ដល់ ១៦សង់ទីម៉ែត្រ ។
- លោកស្រី សន បុប្ផា នាយសង្កាត់រដ្ឋបាលជលផលពាមទេរ បានចូលរួមកិច្វប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាស្រុកចិត្របុរីអាណត្តិទី៣ ឆ្នាំទី៤ ក្រោមអធិបតីភាព លោក ធុន តន ប្រធានក្រុមប្រឹក្សា ស្រុកចិត្របុរី ខេត្តក្រចេះ ។