មាតិកា
ក្រចេះ៖ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
ចេញ​ផ្សាយ ០៧ ធ្នូ ២០២២
165

ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖

  • លោក អ៑ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុងក្រចេះ លើកទី៤២ អាណត្តិទី៣ ឆ្នាំទី៤ ក្រោយអធិបតីភាព លោក សំ ស៊ា ប្រធានក្រុមប្រឹក្សាក្រុង។
  • លោក ឈីវ ថាត នាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងលោក គង់ រិទ្ធី បានដឹកនាំឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កែងប្រាសាទ ប៉ុស្តិ៍ពាក់វែក ប៉ុស្តិ៍កោះផ្តៅ និងប៉ុស្តិ៍ទន្សោងធ្លាក់ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល តាមដងទន្លេ តំបន់អភិរក្សសត្វផ្សោត ចំណុចឃុំកំពង់ចាម ឃុំវឌ្ឍនៈ និងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតឧបករណ៍នេសាទមងចំនួន ១៤ត្បូង ប្រវែង ៨៤០ម៉ែត្រ ក្រលា១២ ដល់ ១៦សង់ទីម៉ែត្រ។

 មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

ចំនួនអ្នកចូលទស្សនា
Flag Counter