ថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យស្ថានភាពជំងឺសត្វគោ ជូនប្រជាពលរដ្ឋ នៅភូមិពង្រ១ ឃុំពង្ររ ស្រុកឆ្លូង ខេត្តក្រចេះ ។
ស្ថានភាពជំងឺសត្វគោ របស់កសិករឈ្មោះ ជិត ម៉ាន់សូត្រ គោឈឺចំនួន ៦ក្បាល ស្លាប់ចំនួន ៤ក្បាល ព្យាបាលជាចំនួន ១ក្បាល និងកំពង់ឈឺចំនួន ០១ក្បាល ។រោគសញ្ញាមានដូចជា ក្តៅដង្ហក់ លាមកក្រៀន មិនដេក ប្រកាច់ម្តងៗ មិនស៊ីចំណី ។
តាមការសន្និដ្ឋាន សង្ស័យ ជាជំងឺ រលាកសួតធ្ងន់ធ្ងរ មន្រ្តីបានណែនាំពីវិធានការដូចខាងក្រោម៖
-ណែនាំកសិករ អំពីវិធានការ ការពារ និងព្យាបាល
-បាញ់ថ្នាំសម្លាប់មេរោគ និងបូមឈាមគោ ដើ្បម្បីផ្ញើទៅមន្ទីពិសោធន៍ ដើម្បីពិនិត្យពីមេរោគនៃជំងឺ
-ជួយអន្តរាគមន៍ក្នុងការព្យាបាលសត្វឈឺ
-ចុះពិនិត្យនិងតាមដាន ស្ថានភាពជំងឺបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម