ថ្ងៃសុក្រ ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងលោក បែន ប៊ុណ្ណរ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំឬស្សីកែវ និងងលោកមេភូមិ ដេីម្បីផ្សព្វផ្សាយ ស្ដីពី ច្បាប់ជលផលនិងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗដល់គណ:កម្មការសហគមន៍នេសាទ និងប្រជានេសាទនៅក្នុងបឹងវែង បឹងកាហាត ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានអ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី ០៣រូប៕
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម