មាតិកា
ក្រចេះ៖ សកម្មភាពប្រចាំថ្ងៃរបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២២
174

ថ្ងៃព្រហស្បតិ៍ ១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពរបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មរួមមាន៖                                        

  • លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការធ្វើសវនកម្មផ្ទៃក្រៅដល់សហគមន៍កសិកម្ម ចំនួន ១០សហគមន៍កសិកម្មក្នុងខេត្តក្រចេះ ដែលបានសម្របសម្រួល ដោយសម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា (CACA) នៅសណ្ឋាគារហ៊រប៉ុន្នី ខេត្តក្រចេះ ។                                                                           
  • កញ្ញា អៀង សិលា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំសហគមន៍កសិកម្មចំនួន ០៩ ទៅចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ណែនាំសម្រាប់ការអនុវត្តកសិកម្មល្អ នៅខេត្តសៀមរាប ដែលបានសម្របសម្រួលដោយ សមាគមសហករណ៍កម្ពុជា (CAC)
ចំនួនអ្នកចូលទស្សនា
Flag Counter