ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលរួមមាន៖
មន្រ្តីជំនាញរបស់ផ្នែករដ្ឋបាលជលផលកាំពី និងសង្កាត់រដ្ឋបាលជលផលសំបូរ បានសហការជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កែងប្រាសាទ ប៉ុស្តិ៍ពាក់វែក ប៉ុស្តិ៍កោះផ្តៅ និងប៉ុស្តិ៍ទន្សោងធ្លាក់ ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល តាមដងទន្លេ តំបន់អភិរក្សសត្វផ្សោត បានដកហូតឧបករនេសាទមង ចំនួន ០៦ត្បូង ប្រវែង ៣៨០ម៉ែត្រ ក្រលា ១២ដល់ ១៦សង់ទីម៉ែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម