ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជំនាញរបស់ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សា ឆ្នាំ២០២២ នៅឃុំជ្រោយបន្ទាយ និងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចំនួន ០៤គ្រួសារ ស្មើនឹង ០៤ស្រែ ដោយទទួលបាន ទិន្នផលជាមធ្យមចំនួន ២,៩៥៩ គីឡូក្រាម/ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម