មាតិកា
ក្រចេះ៖ មន្រ្តីជំនាញរបស់ការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅរដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
176

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជំនាញរបស់ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានការចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្មរបស់ការិយាល័យនីតិកម្មកសិកម្ម នៅរដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ ត្រួតពិនិត្យបានចំនួន ០៣ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម:

  • បានណែនាំដល់ម្ចាស់ដេប៉ូតាំងលក់អោយមានសណ្តាប់ធ្នាប់ 
  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាព វិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារកសិកម្ម នៅក្នុងដេប៉ូរបស់ខ្លួន
  • ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្នើសុំនៅច្រកចេញចូលតែមួយ និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត
  • ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម
  • ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
  • ផ្សព្វផ្សាយលិខិតលេខ ០៩៤ កសរន.ក្រច ស្តីពី ការងារត្រូវអនុវត្តរបស់ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មក្នុងខេត្តក្រចេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter