ថ្ងៃព្រហស្បតិ៍ ២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោះស្រាយបញ្ហាផ្សេងៗ និងទិសដៅអនុវត្តបន្ត ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរ ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែករដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលជលផល លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យជំនាញ និងមន្រ្តី សរុបចំនួន ២៧នាក់ ស្រី ២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម