ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទ្រី សុភក្តិ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោកស្រី អភិបាលស្រុកឆ្លូង និងលោកប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆ្លូង ក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត អនុភូមិ និងប៉ូលីសប៉ុស្តិ៍ បានចុះពិនិត្យមើលស្រូវស្តារឡើងវិញដែលបានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម